ចាប់បានហើយ ជនសង្ស័យដែលវាយសម្លាប់ជនរងគ្រោះ រួចប្លុងចោល នៅលើផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយ ការិយាល័យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ស្រាវជ្រាវមិនដល់ ១២ម៉ោងផង ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ក្រោយធ្វើទារុណកម្មសម្លាប់ ជនរងគ្រោះ រួចប្លុងចោល លើផ្លូវបេតុង នៅសង្កាត់ក្រាំងធ្នង់ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ ។

 

ការចាន់ខ្លួននេះដែរបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល លេខ៣២ បុរីភ្នំពេញថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។

 

ដោយអនុវត្តន៍តាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និង វរសេនីយ៍ទោ គួច សុភា អធិការងទទួលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលកម្រិតធ្ងន់-ស្រាល ចុះស្រាវជ្រាវករណីឃាតកម្ម នៅចំណុចមុខបុរីភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានកើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ ។

 

នគរបាលបានបន្តថា បន្ទាប់ពីបើកការស្រាវមិនដល់ ១២ម៉ោងផង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានកំណត់ទីតាំងជនសង្ស័យលាក់ខ្លួន នៅចំណុចក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងផងដែរ ។

...

 

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការបញ្ជូនជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់តាមនីតិវិធីច្បាប់ ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print