សមត្ថកិច្ច ​ស្រាវ​ជាវ​ឃាត់ខ្លួន​ជនជាតិ​ចិនបាន​ម្នាក់ ​ដែលវាយ​សម្លាប់​ជនជាតិ​ចិន ​ហើយ​ចងរុំ​កម្រាលពូក​ដឹកទៅ​បោះចោល

ចែករំលែក៖

ភ្នំពេញ ៖ ឃាតករ​ដែល​វាយ​ដុំ​ធ្វើ​ទារុណកម្ម​សម្លាប់​ជនជាតិ​ចិន ​ហើយ​ចង​រុំ​សព ​និង​កម្រាលពូក​ដឹក​យក​ទៅ​បោះចោល​នៅ​លើ​ដងផ្លូវ​ក្នុង​មូលដ្ឋាន​សង្កាត់​ក្រាំងធ្នង់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ ​ហើយ​នៅ​សល់​២​នាក់​ទៀត​ កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​ ។

ឃាតករ​ដែល​ត្រូវ​ឃាត់ខ្លួន​ ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឈ្មោះ KE ZETAO ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល លេខ​៣២ បុរី​ភ្នំពេញ​ថ្មី ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ​ចំណែក​ជន​រង​គ្រោះ​ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ។

នគរបាល​ខណ្ឌ​សែន​សុខ ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​រូប​នោះ ​ក្នុង​ចំណោម​បក្ខពួក​បី​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី​១៨ ខែ មីនា ឆ្នាំ​២០២៦​ នៅ​ចំណុច​ក្នុង​បុរី​ភ្នំពេញ​ថ្មី ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ​ដោយ​ជាប់​ពាក់ព័ន្ធ អំពើឃាតកម្ម​ (​ធ្វើ​ទារុណកម្ម​វាយ​ក្បាល​វាយ​សម្លាប់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​) ​កាលពី​ថ្ងៃ​១៧ ខែ មីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០១និង​៣០​នាទី រំលង​អធ្រា​ត្រ​រួច​រំ​សព ​និង​កម្រាលពូក​ដឹក​យក​ទឹក​បោះចោល​នៅ​លើ​ដង ផ្លូវ​បេតុង​មុខ​បុរី​ភ្នំពេញ​ថ្មី ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក​ ជួន ណា​រិ​ន្ទ​អគ្គស្នងការ​រង ​នគរបាល​ជាតិ ​និង​ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ នគរបាលខណ្ឌ​សែន​សុខ ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ ហ៊ួ​រ ម៉េ​ង​វ៉ាង ​អធិការ​នគរបាល​ខណ្ឌ​ បាន​សហការ​ជាមួយ​នគរបាល​ព្រហ្ម ទណ្ឌ​កំរិត​ធ្ងន់ ​ធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុ​វត្តិភាព ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ នៅ​សល់​បក្ខពួក​២​នាក់​កំពុង​តែ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​។ ​

បន្ទាប់​ពី​ឃាត់ខ្លួន ​សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ ចុះ​ឆែកឆេរ​ផ្ទះ​ជួល​លេខ​132 (​បុរី​ភ្នំពេញ​ថ្មី​) រក​ឃើញ និង​ដកហូត​បានលិខិតឆ្លងដែន ចំនួន​០៧​ក្បាល និង​បន្ត​ចុះ​ទៅ​ឆែកឆេរ នៅផ្ទះជួល ​(​របស់​ឈ្មោះ Jian gou) រក​ឃើញ និង​ដកហូត​បាន ១.ស្លាក​លេខរថយន្ត​ចំនួន​០២ លេខ ភ្នំពេញ 2M-3900 និង​លេខ ភ្នំពេញ 2M-3900 ២.​ម៉ូនីទ័រ​កុំព្យូទ័រ ចំនួន​០៤​គ្រឿង និង.​ខ្សែ​សាកមួយ ចំនួន​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ នៅវេលា​ម៉ោង២​និង​៣០​នាទី​យប់​រំលង​

អ​ធ្រា​ត្រចូល​ថ្ងៃ​ទី​១៧ ​ខែមីនា​ ឆ្នាំ​២០២៦ ​មានការ​ភ្ញាក់ ផ្អើល​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ បាន​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ​ដែល​គេ​អះអាង​ថា ​ជា​ជនជាតិ​ចិន ​ត្រូវ​បាន​ឃាតករ​ធ្វើ​ទារុណកម្ម ​និង​វាយ​សម្លាប់​រួច​រុំ​នឹង​កម្រាលពូក រុំ​ស្កុ​តក្បាលជង្គង់​ និង​ជើង​ទាំង​ចង​ហើយ ដឹក​យក​ទៅ​បោះចោល​នៅ​លើ​ផ្លូវ​បេតុង​ក្នុង ភូមិ​ព្រៃ​រមូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

សាកសព​បុរស​រូប​នោះ ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ​ពាក់​អាវយឺត​ដៃខ្លី ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង មាន​សម្បុរ​ស សក់​កាត់​ខ្លី ដែល​គេ​សង្ស័យ​ថា​ជា​ជនជាតិ​ចិន ​។

តាម​ការ​ត្រួតពិនិត្យ​សព​ ត្រូវ​បាន​ឃាតករ​ចង​រុំ​កម្រាល ពូក​ពណ៌​ប្រផេះ ចុងជើង​ទាំង​សងខាង​មាន​ចង​រុំ​ដោយ​ខោជើងវែង​ចង្កេះ​កៅស៊ូ​ក្រឡា​ការ៉ូ​និង ក្បាលជង្គង់​ទាំង​សងខាង​មាន​ចង​រុំ​ស្កុ​ត​ស​ថ្លា​ ។

សព​ត្រូវ​បាន​ឃាតករ​វាយ​ដុំ ជាំភ្នែក ក្បាល​ពីក្រោយ និង​ដងខ្លួន វាយ​ដាំ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​រួច​រុំ​ចង​កម្រាលពូក​និង​ចងជើង​ដឹក យក​ទៅ​បោះចោល​។

សព​ត្រូវ​បាន​សមត្ថកិច្ច​ពិនិត្យ​ទឹកនោម វិជ្ជមាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន និង​អំ​ហ្វេ​តា​មីន​ផង​ដែរ​។​បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ជុំវិញ​កន្លែង​កើតហេតុ និង​សាកសព​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ជា​ករណី​ឃាតកម្ម វាយ​ធ្វើ​ទារុណកម្ម​។​

...

បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​រំលង​បាន​១​ថ្ងៃ​សមត្ថកិច្ច​ឈាន​ទៅ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​។​ចំណែក​បក្សពួក​២​នាក់​ទៀត​ដែល​ជា​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print