Mazda CX-5បុករថយន្ត Ford Rangerពីក្រោយបណ្តាលឱ្យរងករខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ Mazda CX-5 មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត Ford Rangerពីក្រោយបណ្តាលឱ្យរងការខូចខាតទាំងសងខាង ។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ដ Ford Ranger ពាក់ផ្លាកលេខ ភ្នំពេញ 2BP-9988 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកេីហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្ដ Mazda CX-5 ពាក់ផ្លាកលេខ ភ្នំពេញ 2BD-8178 មកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្ត Ford Ranger បណ្តាលឱ្យរងការខូខាតទាំងសងខាងតែមិនមានរបួសដល់មនុស្សនោះទេ។

...

 

 

ក្រោយពេលកេីតហេតុភាគីទាំងសងខាងបានចរចារដោះស្រាយគ្នាបញ្ចប់រឿងនៅហ្នឹងកន្លែងកេីតហេតុ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print