អង់គ្លេសបាននាំយកខ្សែការពារ Harry Maguire មកវិញសម្រាប់ការប្រកួតមិត្តភាពក្នុងខែនេះជាមួយអ៊ុយរូហ្គាយ និងជប៉ុន ដោយអ្នកចាត់ការ Thomas Tuchel កាលពីថ្ងៃសុក្របានប្រកាសឈ្មោះកីឡាករចំនួន 35 នាក់ ខណៈដែលក្រុមរបស់គាត់បន្តការត្រៀមសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។
Maguire ដែលបានចូលលេងចំនួន 64 ដងចុងក្រោយបានលេងឱ្យប្រទេសអង់គ្លេសក្នុងឆ្នាំ 2024 ហើយស្ថិតក្នុងចំណោមឈ្មោះដែលខកខានក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ 2024 ដែលអង់គ្លេសបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2។
អង់គ្លេសទទួលភ្ញៀវអ៊ុយរូហ្គាយនៅកីឡដ្ឋាន Wembley នៅថ្ងៃទី27 ខែមីនា បន្ទាប់មកត្រូវប៉ះជប៉ុននៅកន្លែងដដែល4ថ្ងៃបន្ទាប់។
លោកTuchel បាននិយាយថាគាត់បានប្រកាសឈ្មោះក្រុមដ៏ធំមួយនេះរហូតដល់35នាក់ ពីព្រោះគាត់នឹងបែងចែកកីឡាករជាក្រុមពីរដាច់ដោយឡែកពីគ្នាសម្រាប់ការប្រកួតទាំងពីរ។
ក្រុមជម្រើសជាតិអង់គ្លេសរួមមាន
អ្នកចាំទី៖ Dean Henderson, Jordan Pickford, James Trafford, Aaron Ramsdale, Jason Steele
ខ្សែការពារ៖ Dan Burn, Marc Guehi, Lewis Hall, Ezri Konsa, Tino Livramento, Harry Maguire, Nico O’Reilly, Jarell Quansah, Djed Spence, John Stones, Fikayo Tomori
ខ្សែបម្រើ៖ Elliot Anderson, Jude Bellingham, James Garner, Jordan Henderson, Kobbie Mainoo, Declan Rice, Morgan Rogers, Adam Wharton
ខ្សែប្រយុទ្ធ៖ Jarrod Bowen, Dominic Calvert-Lewin, Eberechi Eze, Phil Foden, Anthony Gordon, Harry Kane, Noni Madueke, Cole Palmer, Marcus Rashford, Bukayo Saka, Dominic Solanke៕










