ស្លាប់ម្តង២នាក់ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ-យុវជន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូបុករថយន្តរបស់ក្រសួងសុខាភិបាលមួយគ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពយុវជនខាងលើឈ្មោះ ទី១-ថាវ រី អាយុ១៦ឆ្នាំ មុខ របរសិស្សនិងទី២-ឈ្មោះ មឿន គីមហុង អាយុ១៥ឆ្នាំ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុគីនិច 

ពណ៌ស គ្មានផ្លាកលេខ  ជិះឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះបានជ្រុលចង្កូតទៅបុកជាមួយរថយន្តរបស់ក្រសួងសុខាភិបាល១គ្រឿងទៀតដែលកំពុងបត់ឆ្វេងបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននគរបាលរដ្ឋបាលគោកឃ្លាង សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌសែនសុខនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនអ្នក បើកបររថយន្តទៅធ្វើការសាកសួរតាមនីតិវិធី។

...

ចំណេកសពយុវជនទាំង២នាក់ខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print