ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីផ្ទះមកដល់ផ្លូវកងមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនបណ្ដាលឱ្យដួលបោកក្បាលនិងបង្គោលដែក
យ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងមួយហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1GJ-5553 ជីះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំនុចកើតហេតុផ្លូវកោងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកឃឿនសួនផ្លូវបណ្ដាលឲ្យដួលបោកក្បាលជនរងគ្រោះទៅនិងបង្គោលដែកធ្វើឲ្យយុវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងពិនិត្យទៅលើសព។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចនិងមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចូលមកដល់រួចទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលសពចូលរួមគ្រូយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរបស់វែងយកទៅរក្សាទុកជាបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










