លោក ត្រាំ បានគំរាមកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ អ៉ីរ៉ង់គំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់ក្នុងតំបន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា យោធាអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ បានគំរាមវាយប្រហារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញក្នុងពេល៤៨ម៉ោងទេនោះ។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសៅរ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ត្រាំ បានគំរាមអ៉ីរ៉ង់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងវាយប្រហារ ហើយកម្ទេចរោងចក្រថាមពលអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុង ឡើងវិញក្នុងពេល៤៨ម៉ោងទេនោះ»។ ការគំរាមរបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកផ្ទាល់បាននិយាយថាកំពុងពិចារណាបន្ធូរបន្ថយប្រតិបត្តិការយោធា។
ជាការឆ្លើយតប យោធាអ៉ីរ៉ង់បាននិយាយថាខ្លួនធ្លាប់បានព្រមានរួចហើយថាប្រសិនបើហេរដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលរបស់អ៉ីរ៉ង់ត្រូវបានវាយប្រហារ នោះហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងអស់ ព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបន្សុទ្ធទឹកសមុទ្រឲ្យទៅជាទឹកសាបដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងរបបដឹកនាំក្នុងតំបន់នឹងត្រូវក្លាយជាគោលដៅវាយប្រហាររបស់អ៉ីរ៉ង់៕

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print