បុរសម្នាក់មានស្នាមរបួសលេីផ្ទៃមុខប្រជាពលរដ្ឋប្រទះឃើញតែជាអកុសលបានស្លាប់បាត់ហើយ

ចែករំលែក៖

ភ្នំពេញៈ មានកាលភ្ញាក់ផ្អេីលមួយនាវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មានស្នាមរបួសលេីផ្ទៃមុខ ស្ថិតនៅចំណុចស្ពានថ្មផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុដែលទទួលបានពីសាច់ញាតិសពបុរសខាងលេីគឺ មុនពេលស្លាប់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០២៥ពីកន្លែងធ្វេីការឆ្ពោះមកផ្ទះតាមបណ្តោយផ្លូវក្រវា់ក្រុងទី៣ ប៉ុន្តែមិនដឹងថាគាត់ជួបបញ្ហាអ្វីបានស្លាប់នៅលេីស្ពានហេីយបាត់ម៉ូតូពីកន្លែងកេីតហេតុ ។

 

ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែងដេីម្បីធ្វេីការស្រាវជ្រាវជុំវិញទីតាំងកេីតហេតុអោយបានដឹងច្បាស់ថាករណីខាងលេីនេះជាករណីអ្វីអោយពិតប្រាកដ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វេីលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print