ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័របត់ឆ្វេងឆ្លងផ្លីវលេីសល្បឿនកំណត់បានក្រឡាប់ផ្ងារជេីងរងការខូចខាតសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ ចំណុចផ្លូវក្រវ៉ាត់ទី៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភំ្នពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតហេីយបានឡេីងផ្លូវក្រវ៉ាត់ក្រុងទី៣បួងចង្កូតបត់ឆ្វេងលឿនធ្វេីឱ្យរថយន្តក្រឡាប់ផ្ងាជេីងសំណាងមិនប៉ះពាល់ដល់អ្នកផ្សេង។
...
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យជាក់ស្តែងដោយឃេីញថាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជនក៏សម្រេចអោយម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ៖សុខាសែនជ័យ










