អន្តរជាតិ : លោក Pan Gongsheng ទេសាភិបាលធនាគារប្រជាជនចិនបានថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី ២២ ខែមីនាថា ធនាគារប្រជាជនចិននឹងបង្កើនការគំាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិន។
លោក Pan Gongsheng បានថ្លែងថា យើងនឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុធូររលុងបង្គួរ។ បច្ចុប្បន្ន លក្ខខណ្ឌធ្វើសហហិរញ្ញប្បទានក្នុងសង្គមចិនកំពុងស្ថិតក្នុងសភាពធូររលុង ទំហំហិរញ្ញវត្ថុសរុបបានកើនឡើងដោយសមហេតុផល។ ធនាគារប្រជាជនចិននឹងប្រើប្រាស់ចម្រុះនូវគោលនយោបាយរូបិយវត្ថុភេទ ដូចជាអត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ គោលនយោបាយអត្រាការប្រាក់ និងបើចំហប្រតិបត្តិទីផ្សារជាដើមដើម្បីធានាភាពគ្រប់គ្រាន់នៃការចរាចរ។
លោក Pan Gongsheng បន្តទៀតថា ធនាគារប្រជាជនចិននឹងជំរុញជាលំដាប់នូវការបើកចំហដោយកម្រិតខ្ពស់នៃឧស្សាហកម្មហិរញ្ញវត្ថុ ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់ទីផ្សារហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគកាន់តែច្រើនក្នុងការវិនិយោគនៅទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន៕
ប្រភព : សិលា











