ជប៉ុននឹងចាប់ផ្តើមបញ្ចេញប្រេងពីស្តុករួមនៅចុងខែមីនា

ចែករំលែក៖

នាយករដ្ឋមន្រ្តី Sanae Takaichi បាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញប្រេងពីស្តុករួមគ្នាដែលធ្វើឡើងដោយប្រទេសអ្នកផលិតនៅក្នុងប្រទេសជប៉ុននៅចុងខែមីនា។

 

ជាការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានរារាំងការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិពីតំបន់ផលិតនៅមជ្ឈឹមបូព៌ា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញ ស្តុកប្រេងវិស័យឯកជនស្មើនឹងការប្រើប្រាស់ 15 ថ្ងៃ តាំងពីសប្តាហ៍មុន។

 

លោកស្រី Takaichi ក៏បានបញ្ជាក់បន្ថែមថា ប្រទេសនេះនឹងចាប់ផ្តើម យកប្រេងឆៅពីស្តុករដ្ឋ ស្មើនឹងការប្រើប្រាស់រយៈពេល 1 ខែ ចាប់ពីថ្ងៃព្រហស្បតិ៍។

 

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ការរួមចំណែករបស់ប្រទេសជប៉ុនចំពោះការចេញស្តុកប្រេងនឹងមានចំនួនសរុបជិត 80 លានបារ៉ែល ដែលភាគច្រើនរួមមានប្រេងឆៅ។

 

លើសពីនេះទៀត ប្រហែល 13 លានបារ៉ែល ឬសរុបរយៈពេល 7 ថ្ងៃនៃការប្រើប្រាស់ត្រូវបានកាន់កាប់រួមគ្នានៅក្នុងប្រទេសជប៉ុនដោយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងគុយវ៉ែត និងតូក្យូមានសិទ្ធិទទួលបានការផ្គត់ផ្គង់នោះក្នុងករណីមានអាសន្ន។

...

 

នាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយថា៖“យើងបានចាប់ផ្តើមបញ្ចេញស្តុកឯកជនចាប់ពីថ្ងៃទី 16 មីនា ហើយនឹងចាប់ផ្តើមបញ្ចេញស្តុករដ្ឋចាប់ពីថ្ងៃទី 26 មីនា។ លើសពីនេះ ការបញ្ចេញស្តុកប្រេងដែលរក្សាទុករួមជាមួយប្រទេសផលិតប្រេង ក៏គ្រោងនឹងចាប់ផ្តើមនៅចុងខែមីនាផងដែរ៕”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print