លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិករប្រើប្រាស់ទឹកដើម្បីពង្រឹកសមត្ថភាពននិងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តមួយចំនួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖​ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត​ស្ទឹងត្រែង​ នៅព្រឹកថ្ងៃអង្គារ៦កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៦​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៏កសិករប្រើប្រាស់ទឹក​ ដើម្បីពង្រឹកសមត្ថភាពនិងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តមួយចំនួនរួមមានច្បាប់ អនុក្រឹត្យ ប្រកាស សារាចរណែនាំ និងគោលនយោបាយពាក់ព័ន្ធនឹងការប្រើប្រាស់ទឹក វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយនាយកដ្ឋាន ធារាសាស្រ្តកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

​ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐
នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐 ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print