សិស្សប៊ែលធីភាសាអង់គ្លេស Level12 ចំនួន ៨២០នាក់ ទទួលវិញ្ញាបនបត្រ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level12 ជំនាន់ទី៣៧ដល់ទី៤០ចំនួន ៨២០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លី  ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី  ។

តាមរបាយការណ៍របស់ លោក លី ប៊ុនឆៃអគ្គនាយករង ប៊ែលធី គ្រុប បានឲ្យដឹងថា៖សិស្សភាសាអង់គ្លេស Level12ដែលបានប្រឡងបញ្ចប់ទាំង ៤០ជំនាន់មានចំនួន៤ ៦៦៩នាក់។ នៅក្នុងឆ្នាំសិក្សាថ្មី២០១៦-២០១៧នេះ មានសិស្ស-និស្សិតកំពុងសិក្សាចំនួន៣១.៩៩៩នាក់ ហើយឆ្នាំសិក្សា២០១៥-២០១៦កន្លងមកនេះ មានសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១១៥៤នាក់បានប្រឡងជាប់ ចំនួន ៩៦៤នាក់ ស្មើនឹង ៨៣.៥៣% ក្នុងនោះជាប់និទ្ទេសA ចំនួន២០នាក់និទ្ទេសBចំនួន៨៦នាក់ និទ្ទេសC ចំនួន១៥១នាក់ និទ្ទេសD ចំនួន១៩១នាក់ និងនិទ្ទេសE ចំនួន៥១៦នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧  សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖

-ទី១-កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖  

-សិស្សថ្នាក់ទី៩ សិក្សាពី ទស្សនៈទានព្រះពុទ្ធសាសនា
-សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក
-សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជំងឺអេដស៍
-សិស្សថ្នាក់ទី១២ សិក្សាពីច្បាប់ប្រឆាំងអំពើពុករលួយនិងតួនាទីយុវជននៅក្នុងសង្គម

-ទី២-កម្មវិធីពង្រឹងស្មារតី រួមមាន៖

-កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ
-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស
-វេទិកាជជែកពិភាក្សាជាសាធារណៈ

-ទី៣-កម្មវិធីទស្សនកិច្ចសិក្សា  រួមមាន៖

-ថ្នាក់ទី៤-ទី៥ ខ្មែរ និងភាសាអង់គ្លេសLevel4-5ទស្សនកិច្ចព្រះប្ររមរាជវាំង
-ថ្នាក់ទី៦ ខ្មែរ និងភាសាអង់គ្លេស Level 6 ទស្សនកិច្ចសារមន្ទីរជាតិ
-ថ្នាក់ទី៧ ខ្មែរ និងភាសាអង់គ្លេស Level7 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
-ថ្នាក់ទី៨ ខ្មែរ និងភាសាអង់គ្លេស Level8 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
-ថ្នាក់ទី៩ ខ្មែរ និងភាសាអង់គ្លេស Level9ទស្សនកិច្ចសារមន្ទីរជាតិ និងរមណីយដ្ឋានភ្នំតាម៉ៅ
-ថ្នាក់ទី១០ ខ្មែរ និងភាសាអង់គ្លេស Level10ទស្សនកិច្ចព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យឧត្តុង្គ
-ថ្នាក់ទី១១ ខ្មែរ និងភាសាអង់គ្លេស Level11 ទស្សនកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក
-ថ្នាក់ទី១២ ខ្មែរ និងភាសាអង់គ្លេស Level12 ទស្សនកិច្ចមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក

 

-ទី៤-កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ

-ទី៥-កម្មវិធីប្រឡងសំណេរ៖ ធ្វើឲ្យសិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ
-ទី៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។
-ទី៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក ក៏បានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី សិស្សសាលា ប៊ែលធី អន្តរជាតិទី៥ ដែលទទួលបាន និទ្ទេសAលេខ១ ក្នុងចំណោមសិស្សនិទ្ទេសA សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។

លោក បានមានប្រសាសន៍បន្ថែមទៀតថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្ស សិស្សានុសិស្ស និស្សិតស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។

លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFLឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

បន្ទប់មក លោក ប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨២០នាក់ នាពេលនោះផងដែរ ៕

image2-10  image5-6 image4-6image6-5 image7-3 image8-2 image9 image10 image11

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print