ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទ្រទ្រង់ពហុភាគីនិយម និងសមាហរណកម្មតំបន់ ដែលមានគោលដៅឆ្លើយតបនឹងបញ្ហាប្រឈមរួម ក្តាប់យកកាលានុវត្តភាពថ្មីៗ និងធ្វើឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលក្នុងការកសាងសហគមន៍ដែលមានជោគវាសនារួម ប្រកបដោយ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅទូទាំងអនុតំបន់មេគង្គ-ឡានឆាង។

 

យោងតាមសារលិខិតក្នុងឱកាសអបអរសាទរ «ខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងទិវាសប្តាហ៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ចាប់តាំងពីការចាប់ផ្តើមដំបូង នៃកិច្ចសហប្រតិបត្តិការនេះ។

 

ក្នុងស្មារតីនេះ កម្ពុជាសូមបញ្ជាក់ សាឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកមេគង្គ- ឡានឆាង ដើម្បីអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាព និងស្វែងរក វិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង និងនវានុវត្តន៍ ដែលនាំឱ្យមានការជំរុញបន្ថែមនូវវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

 

សូមជម្រាបថា ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលជាទសវត្សរ៍មាសនៃមិត្តភាពយូរអង្វែង ភាពជាដៃគូ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកិច្ចសហការរួមជាមួយគ្នា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្កប់នូវស្មារតីសាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នាក្នុងចំណោមប្រទេសកម្ពុជា សាធារណរដ្ឋ ប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

...

 

ចាប់តាំងពីកិច្ចសហប្រតិបត្តិការនេះបង្កើតឡើង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់នូវសមិទ្ធផលជាក់ស្តែងសម្រាប់សសរស្ដម្ភទាំងបី រួមមាន៖ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងសង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ តាមរយៈការប្តេជ្ញាចិត្តរួមប្រកបដោយ និរន្តភាព សម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់លើវិស័យជាច្រើន រួមមាន ការតភា្ជប់ ការពង្រឹងសមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print