អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកទង្វើនិងសម្តីរបស់លោក មាស សារ៉ា ថាខ្វះភាពថ្លៃថ្នូរ និង មិនគោរពស្ត្រី ! (សារជាតិមនុស្សខ្វះចំណេះ តែដើរតួឯក ទាំងគឃ្លើន )

ចែករំលែក៖

ភ្នំពេញ៖ លោក មាស សារ៉ា ដែលទៅផ្សាយផ្ទាល់ពី នារីៗឈរលើផ្លូវវេងស្រេង ចំពោះសកម្មភាព និងការប្រើប្រាស់ពាក្យសម្ដី របស់បុរសជាអ្នកកាសែតខាងលើនេះ ! អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុកជាទង្វើខ្វះសេចក្តីថ្លៃថ្នូរ និង មិនមែនជាសកម្មភាពអ្នកសារព័ត៌មានអាជីពឡើយ។
នៅថ្ងៃនេះ ! អ្នកប្រើប្រាស់ បណ្ដាញសង្គមបានរិះគន់ពីសកម្មភាពព្រោងព្រាត។

«ចែធ្វើអី ចែឯងធ្វើ! សម្ដី លោក មាស សារ៉ា ស្រែក សួរក្រុមនារី ដែលឈរតាមដងផ្លូវវេងស្រេង។ ក្រៅពី នេះអ្នកកាសែតរូបនេះ ក៏ អធិប្បាយលាយឡំ នឹងពាក្យសើចចំអក ដល់ក្រុមនារីខាងលើផងដែរ។ ជុំវិញ សកម្មភាពនៅក្នុងវីដេអូខ្លីនោះ លោក ទេព អស្នា រិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបាន ប្រាប់សារព័ត៌មាន ឌីជីថល ថ្មីៗថា ៖ ការសើចចំអក ឡកឡឺយ និងការប្រើកាយវិការមិនសមរម្យទៅលើប្រភពព័ត៌មាន ឬពលរដ្ឋដែលកំពុងរស់នៅតាមភាពប្រក្រតី គឺជាការបាត់បង់តម្លៃក្នុងនាមជាអ្នកផ្តល់ព័ត៌មាន។
«វាជាទង្វើមិនគោរពសិទ្ធិបុគ្គល និងឯកជនភាពរបស់អ្នកដទៃ។ ការដេញតាមថត និងបង្ខំសាកសួរអ្នកដែលព្យាយាមគេចចេញពីកាមេរ៉ា គឺជាការរំលោភលើសិទ្ធិសេរីភាពបុគ្គលយ៉ាងធ្ងន់ធ្ងរ»។ លោក ទេព អស្នា រិទ្ធ បញ្ជាក់ដូច្នេះ។
បើតាម អ្នកនាំពាក្យរូបនេះ បណ្ណសម្គាល់ អ្នកសារព័ត៌មានរបស់ លោក មាស សារ៉ា ត្រូវបានបញ្ចប់សុពលភាពកាលពីខែសីហា ឆ្នាំ២០២៥។ លើសពីនេះ  ក្រសួងព័ត៌មាន ក៏បានបិទអង្គភាពសារព័ត៌មានរបស់ លោក មាស សារ៉ា លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបំពានច្បាប់ និងក្រមសីលធម៌ធ្ងន់ធ្ងរ។
លោក ទេព អស្នារិទ្ធ៖«ដូច្នេះគាត់ពុំមានភាពស្របច្បាប់ជាអ្នកកាសែតទេ។ អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ៨ពាន់នាក់ ទាំងប្រព័ន្ធផ្សាយបែបប្រពៃណី និងបែបថ្មី។ អ្នកសារព័ត៌មានទាំងនេះ មានបណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួង ដើម្បីធ្វើការងាររបស់ខ្លួនដោយស្របច្បាប់ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ»។
តាមការសង្កេតរបស់លោក ទេព អស្នារិទ្ធ ជំនួសឱ្យការរាយការណ៍អំពីបញ្ហាសង្គមដោយភាពហ្មត់ចត់ ទង្វើនេះជាការយកការរស់នៅប្រចាំថ្ងៃ ភាពទុក្ខព្រួយ ឬស្ថានភាពលំបាករបស់សង្គមធ្វើជាការលេងសើច។ អ្នកនាំពាក្យរូបនេះ បន្តថា សកម្មភាពរាយការណ៍ព័ត៌មានបែបនេះ ប្រើប្រាស់ស្ថានភាពទាំងនោះដើម្បីទាក់ទាញការចាប់អារម្មណ៍ ទទួលបានអ្នកទស្សនាច្រើន បម្រើគោលបំណងឯកជន។ ផ្ទុយទៅវិញ ទង្វើនេះអាចបង្កការរើសអើង បង្អាប់តម្លៃមនុស្ស ប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្សនិយាយជារួម និងអាចបង្កប៉ះពាល់ដល់តម្លៃស្ត្រី កុមារ ឬជនរងគ្រោះបើនិយាយដោយឡែក។
អ្នកនាំពាក្យចាត់ទុកទង្វើរបស់បុគ្គលមួយចំនួនតូច កំពុងជះផលអវិជ្ជមានដល់វិស័យសារព័ត៌មាន ប៉ះពាល់ដល់គុណតម្លៃអ្នកដែលមានវិជ្ជាជីវៈអាជីព និងអាចនាំឱ្យបាត់បង់ទំនុកចិត្តពីសាធារណជន។ ជាពិសេស បង្កការយល់ច្រឡំថា អ្នកសារព័ត៌មាន គឺជាអ្នកបង្កបញ្ហា ជាជាងអ្នកផ្តល់ព័ត៌មាន ឬរាយការណ៍ការពិត។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ ២០២៥   ក្រសួងព័ត៌មាន បានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះ បានចុះផ្សាយព័ត៌មានប៉ះពាល់ សន្តិសុខជាតិ។ បច្ចុប្បន្ន អ្នកកាសែតរូបនេះបានធ្វើការនៅស្ថាប័នឈ្មោះ BNP Daily News ។
សូមបញ្ជាក់ថា ៖ បុគ្គល មាស សារ៉ា កុំថាឡើយការផ្តល់ព័ត៌មាន ការនិយាយ អធិប្បាយ គឺចូលតួខ្លួនឯង ដើរតួគ្រប់តួអង្គ ដែលខាងជំនាញ គួរពិចារណា ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print