ភ្នំពេញ៖ ផែឆ្អើរត្រី និងប្រព័ន្ធចម្រោះទឹកត្រូវបានអង្គឡការ NatureLife ផ្ដល់ជូនសហគមន៍តំបន់ការពារធម្មជាតិ ទួលនាង សាវផ្លូវហ្លួង កំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ផ្ដល់ជូន ដើម្បីប្រកបអាជីវកម្ម ។
ផែឆ្អើរត្រីបណ្ដែតទឹកទំហំ៥ ម៉ែត្រគុណ ៩ ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងបាន ប្រគល់ជូនសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ដើម្បីសម្រួលដល់ដំណើរការផលិតកម្មត្រីឆ្អើរ ត្រីទន្លេ របស់ក្រុមសហគ្រាសសហគមន៍អភិរក្សទន្លេសាប នៅខេត្ដកំពង់ឆ្នាំង ។
ផែនេះស្ថិត ក្រោមថវិកាគាំទ្រពីមូលនិធិបរិស្ថាន GEF SGP UNDP អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambod ia) បានសម្របសម្រួលសាងសង់ផែបណ្តែតទឹកចំនួន២ ខ្នង មានទំហំ៥ ម៉ែត្រគុណ៩ ម៉ែត្រ ធ្វើពីឈើ និងដំបូលប្រក់ស័ង្កសី រួមជាមួយប្រព័ន្ធចម្រោះទឹកស្អាតខ្នាតតូច១ឈុតផងដែរ។ផែបណ្ដែតទឹក និងប្រព័ន្ធចម្រោះទឹកនេះនឹងជួយបង្កើនផលិតភាពកែច្នៃ ត្រីឆ្អើរ ត្រីទន្លេ បង្កើនលទ្ធ ភាពក្នុងការទុកដាក់ និងអនាម័យបន្ថែម ជាពិសេសផ្ដល់នូវទីតាំងសមស្របដើម្បីឱ្យសមាជិកស្រ្ដីក្នុងសហគមន៍បានចូលរួមកាន់តែច្រើនបន្ថែមទៀត។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិបរិស្ថាន GEF SGP UNDP ដែលបានគាំទ្រដំណើរការត្រីទន្លេ ៕
ដោយ៖ សំរិត










