ភ្នំពេញ៖ នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន ៣ ដែលក្នុងនោះក៏មានការពិនិត្យសំណើសុំបញ្ចូល «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាផងដែរ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា
...










