សរុបករណីលិចទូកនៅកោះដាច់៖ ស្លាប់មនុស្ស ៨នាក់ និង៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៨នាក់ បានស្លាប់ និងមនុស្សចំនួន ៦ នាក់ផ្សេងទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ហេតុការណ៍ករណីលិចទូកកាលព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សាក​សព​ដែល​លិច​ចូល​ក្នុង​ទន្លេមេគង្គលើ រកឃើញ អស់ ហើយ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរង គ្រោះទាំង ៨នាក់ ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៍​លិច​ទូក​មាន​ដូចជា ៖

១-ឈ្មោះ ហ៊ឹម សោ ភេទស្រី អាយុ៦៧ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

២-ឈ្មោះ ហាក់ ពេជ្រ ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

៣-ឈ្មោះ ធន់ ស្រីពេជ្រ ភេទស្រី អាយុ៥ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

៤-ឈ្មោះ វុន កញ្ញា ភេទស្រី អាយុ ៨ឆ្នាំ ទីលំនៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

៥-ឈ្មោះ ស៊ុន ស្រីសឿន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

៦-ឈ្មោះ វុន បញ្ញា ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

៧-ឈ្មោះ វុន វិច្ឆិកា ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សីស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

៨-ឈ្មោះ ដា លិ ភេទប្រុស អាយុ៦ឆ្នាំ នៅភូមិព្រៃក្ដួចឃុំត្រពាំងក្រយូងស្រុកត្រាំកក់ខេត្តតាកែវ។

ចំណែកជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះកំពុងសំរាកព្យាបាលមណ្ឌលសុខភាពកោះដាច់មានដូចជា៖

១-ឈ្មោះ មាស សារ៉េត ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិពុកឫស្សីកកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

២-ឈ្មោះ ចិន ចិត្រា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

៣-ឈ្មោះ វុន សុខគា ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិពុកឬស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

៤-ឈ្មោះ ចាន់ សុជាតិ ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

៥-ឈ្មោះ តន់ វុន ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំរលាប្អៀ ស្រុករលាកប្អៀ ខេត្តកំពង់ឆ្នាំង។

៦-ឈ្មោះ ខុំ ឃាន់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សីស្រុក ខ្សាច់កណ្ដាលខេត្តកណ្ដាល។ ជាអ្នកបើកបរទូកស្មាច់ដឹកជនរងគ្រោះខាងលើ។

...

សមត្ថកិច្ចសន្និដ្ឋានថា ករណីលិចទូកនេះ បណ្ដាលមកអ្នកបើកបរទូកផ្ទុកមនុស្សលើសចំណុះ ខ្វះការប្រុងប្រយ័ត្ន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print