ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងបេីកលឿនហ្រ័ងមិនស៉ីក៏ជ្រុលបុករថយន្តដឹកទឹកកពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវចមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទឹកកកមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយវីថីចោមចៅ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3B 3068 ធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុកគូទរថយន្តដឹកទឹកកកពេញទំហឹង បណ្តាលឱ្យភាគីខាងរថយន្តសាំយ៉ុងរងការខូចខាត ចំណែករថយន្តដឹកទឹកកកមិនខូចខាតនោះទេ។
...
ក្រោយមកភាគីខាងរថយន្តសាំយ៉ុងព្រមទទួលកំហុសដោយសារហ្វ្រ័ងមិនស៉ីទេីបឱ្យរថយន្តដឹកទឹកកកបន្តទៅៗដោយភាគីរថយន្តដឹកទឹកកកមិនទាមទាសំណងនោះទេ ៕
ដោយ៖សុខាសែនជ័យ










