បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុកលូបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកលូ វេលាម៉ោង៤និង១៤នាទីព្រឹកថ្ងៃ ទី២៦ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ងួន រ៉ុង ភេទប្រុស  អាយុ២៩ឆ្នាំ រងរបួសរលាត់លើផ្ទៃមុខ និងរយះកែងជើងខាងស្ដាំ មានអាសយដ្ឋាននៅ  ភូមិក្រចាប់លើ ឃុំពាមមន្ចារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Beat មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងល្បឿនលឿនសង្ស័យងងុយដេកក៏រេចង្កូតទៅបុកលូនៅចិញ្ចេីមផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ។

...

 

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print