ភ្នំពេញ : នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- នៅក្នុងសង្គមនីមួយៗគេអាចនិយាយបាននូវអ្វីដែលគួរនិយាយ បើនិយាយជ្រុលនឹងមានបញ្ហាផ្លូវច្បាប់និងគេមិនជឿប្ញមិនអាចទទួលយកបាន?
២- អ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្ត្រ តែប្រវត្តិសាស្ត្រត្រូវឲ្យស្របតាមការពិតជាក់ស្តែង។
៣- នៅក្នុងកាលៈទេសៈខ្លះច្បាប់ស្ថិតនៅលើមាត់របស់អ្នកខ្លាំង អ្នកខ្សោយចាំតែទទួលភាពអយុត្តិធម៌និងការឈឺចាប់?
៤- សង្គ្រាមនៅមជ្ឈឹមបូព៌ាងាយឬពិបាកបញ្ចប់ អាស្រ័យលើអ្នកបង្កើតសង្គ្រាមនោះ?
៥- ជាមេដឹកនាំប្រទេសមានអំណាចមួយបែរជាឲ្យប្រទេសតូចមួយអូសទាញ ជាការគួរឲ្យហួសចិតត្តណាស់?
៦- អ៊ីរ៉ង់មិនវ៉ៃបណ្តាប្រទេសនៅមជ្ឈឹបូព៌ាទេ តែគឺអ៊ីរ៉ង់វ៉ៃមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបណ្តាប្រទេសទាំងនោះ ?
៧- សំដីក្រឡិចក្រឡុចរបស់ត្រាំ មិនសមជាសំដីរបស់មហាអំណាចនិងមិនអាចយកជាការបាន?
៨- សតិអារម្មណ៍សហរដ្ឋអាមេរិកជាធំកំពុងធ្លាក់ចុះ នៅមិននៅត្រាំបង្កើតសង្គ្រាមជាមួយអ៊ីរ៉ង់ធ្វើឲ្យខាតលុយ២ពាន់ៗលានដុល្លាទទេរ?
៩- ការដឹកនាំរបស់ត្រាំធ្វើឲ្យច្របូកច្របល់ពិភពលោក ប្រេងឡើងថ្លៃ សេដ្ឋកិច្ចធ្លាក់ចុះ
របបររកស៊ីមានវិបត្តិ សណ្តាប់ធ្នាប់ពិភពលោកច្របូកច្របល់។
១០- សៀមថាសន្តិភាពនិងស្ថិរភាពនាំឲ្យមានកិច្ចការពារប្រាសាទព្រះវិហារ សៀមថាដូច្នេះ ដោយសារសៀមបានទម្លាក់គ្រាប់បែកកម្ទេចប្រាសាទព្រះវិហាររួចទៅហើយ?
ដោយ : លោក សុខ ឥសាន











