រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បន្តអូសបន្លាយពីការប្រកាសអាសន្នលើបញ្ហាសេដ្ឋកិច្ច

ចែករំលែក៖

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី១៥ ខែកញ្ញាបានពន្យារពេលថែមទៀតលើការប្រកាសអាសន្នសេដ្ឋកិច្ច  ដោយក្នុងនោះអនុញ្ញាតឲ្យប្រធានាធិបតី ដឹកនាំប្រទេសតាមច្បាប់អាជ្ញាសឹក។ នេះជាលើកទី៤ហើយដែលប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះបន្តពន្យារពេលការដាក់ប្រទេសក្នុងអាសន្ន ដែលបានអនុម័តតាំងពីដើមឆ្នាំមកដោយសារតែសេដ្ឋកិច្ចជួបវិបត្តិ។

ការសម្រេចខាងលើត្រូវបានផ្សព្វផ្សាយនៅលើសារព័ត៌មានជាតិ ដោយក្នុងនោះស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពអាសន្នត្រូវអូសបន្លាយ៦០ថ្ងៃខាងមុខទៀត ។ កត្តាខាងលើកើតឡើងក្រោយស្ថានភាពនយោបាយសេដ្ឋកិច្ចប្រទេសនេះប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បញ្ជាក់ថា រដ្ឋាភិបាលនិងពលរដ្ឋប្រទេសនេះកំពុងប្រឈមនឹងទុក្ខលំបាកដោយសារតែ សង្គ្រាមសេដ្ឋកិច្ចដែលធ្វើឡើងដោយក្រុមប្រឆាំង។

គោលដៅនៃការបន្តប្រកាសអាសន្ននោះគឺដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋ ក្នុងនោះមានទាំងការអប់រំនិងសុខាភិបាល។ តាមរដ្ឋធម្មនុញ្ញប្រទេសនេះរដ្ឋាភិបាលអាចដាក់ប្រទេសនៅក្នុងភាពអាសន្នតាមមាត្រាទី៣៣៨  ដោយការប្រកាសអាសន្នមានរយៈពេល២ខែ ហើយអាចបន្តបាន២ខែទៀត។ នៅក្នុងច្បាប់ភាពអាសន្ននោះ រដ្ឋាភិបាលអាចប្រើប្រាស់ធនធានគ្រប់យ៉ាងដោយមិនចាំបាច់មានការអនុញ្ញាតពីសភាឡើយ។

ការដាក់ប្រទេសនៅក្នុងភាពអាសន្ននេះនឹងធ្វើឲ្យលោកអាចរក្សាតំណែងដឹកនាំប្រទេសជាបន្តទៀតបើទោះបីគណបក្សប្រឆាំងមានស្នាមមេដៃគ្រាប់គ្រាន់ដើម្បីឲ្យសភាអនុម័តបោះឆ្នោតប្រជាមតិទម្លាក់ប្រធានាធិបតីក៏ដោយ។

វិបត្តិនយោបាយរបស់វេណេហ្ស៊ុយអេឡា ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបានបន្តធ្វើឲ្យប្រទេសនេះកំពុងធ្លាក់ក្នុងរណ្តៅដែលពុំមានច្រកចេញពិតប្រាកដ។ ក្រុមគណបក្សប្រឆាំងបានប្រមែប្រមូលហត្ថលេខានិងស្នាមមេដៃរបស់ប្រជាជនបានគ្រប់គ្រាន់ទៅតាមច្បាប់ ដើម្បីទាមទារឲ្យមានការធ្វើប្រជាមតិទូទៅមួយ សំដៅបណ្តេញលោកប្រធានាធិបតីប្រទេសនេះឲ្យចុះចេញពីតំណែង។

ក្រុមសហភាពប្រជាធិតបតេយ្យវេណេហ្ស៊ុយអេឡា ដែលជាក្រុមគណបក្សប្រឆាំងបានប្រកាសថា ពួកគេបានប្រមូលស្នាមមេដៃរបស់ប្រជាជនទូទាំងប្រទេសទៅតាមចំនួនដែលច្បាប់ទាមទារ ពោលគឺ២សែនមេដៃ។ អ្នកនាំពាក្យគណបក្សប្រឆាំង បានបញ្ជាក់ថា តាមពិតចំនួនស្នាមេដៃ ប្រមូលបានទូទាំងប្រទេសបានលើសដល់ទៅ២ដងឯណោះ។ ដូច្នេះគណបក្សប្រឆាំងអាចស្នើសុំទៅក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតដើម្បីរៀបចំបោះឆ្នោតប្រជាមតិមួយ។ កម្មវត្ថុនៃការបោះឆ្នោតប្រជាមតិនេះគឺដើម្បីបណ្តេញលោកប្រធានាធិបតី Nicolas Maduro ចេញពីតំណែង។
សូមបញ្ជាក់ថា វេណេហ្ស៊ុយអេឡា កំពុងតែកប់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារតែសេដ្ឋកិច្ចប្រទេសនេះរំពឹងតែទៅលើការនាំប្រេងចេញតែមួយគត់។ តម្លៃប្រេងឆៅបានធ្លាក់មួយជាបី ក្នុងរយៈពេលជិត២ឆ្នាំមកនេះបានធ្វើឲ្យចំណូលរដ្ឋរបស់វេណេហ្ស៊ុយអេឡា ខាតបង់ជាខ្លាំង។ ជាមួយនឹងអំពើពុករលួយ កំហឹងរបស់ប្រជាពលរដ្ឋបានរីកកាន់តែធំ ហើយបានបង្កជាចលាចល និងអំពើហិង្សាក្នុងសង្គម។ កង្វះទំនិញក្នុងទីផ្សារបានកើនឡើងដល់ទៅ៨០ភាគរយ ហើយអតិផរណាក៏បានកើនរហូតដល់ ១៨០ភាគរយ ក្នុងឆ្នាំ២០១៥៕

lo-so-my-tong-thong-venezuela-tuyen-bo-tinh-trang-khan-cap 0-c5877

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print