កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តមណ្ឌលគិរី ចុះបង្ក្រាបវង់ជល់មាន់ខុសច្បាប់មួយកន្លែងនៅស្រុកកែវសីមា 

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញផែននគរបាលព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)១កន្លែង ស្ថិតក្នុងស្រុកកែវសីមា ដោយដកហូតបានវត្ថុតាងជាច្រើន ខណៈក្រុមអ្នកញៀនល្បែងបានរត់គេចខ្លួនបាត់ស្រមោល។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

 

លោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការពីកម្លាំងជំនាញអន្តរាគមន៍ តម្រួតបទបញ្ជា បានចុះទៅដល់ទីតាំងកើត ហេតុ ។ លោកស្រីបន្តថា ក្រុមអ្នកញៀនល្បែងដែលកំពុងប្រមូលផ្ដុំគ្នាជល់មាន់យ៉ាងពពាក់ពពូន បានដឹងខ្លួនជាមុន រួចក៏នាំគ្នាផ្អើលរត់គេចខ្លួនចូលព្រៃបាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ រួមមាន ១. ម៉ូតូចំនួន ០៥គ្រឿង (ក្នុងនោះមានម៉ូតូអូសរម៉កចំនួន ០១គ្រឿង)។២. មាន់ជល់ចំនួន ០៣ក្បាល។ ៣. អន្រ្ដកសម្រាប់ដាក់មាន់ជល់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

 

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញដកហូត និងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកឯជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

 

ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីពង្រឹងគោល នយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print