ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានជួបជាមួយ អនុប្រធានក្រុមហ៊ុនបារាំង Total Energies ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន។
លោក កែវ រតនៈ បានឲ្យដឹងថា ក្រុមហ៊ុនបារាំង Total Energies នេះ ជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។
...
ក្រុមហ៊ុនជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជា ជួយសន្សំសំចៃឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត។ ដោយឡែក ស្ថានភាពប្រេងម៉ាស៊ូត និងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាព គ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុន នឹងបន្តខិតខំឱ្យអស់លទ្ធភាព ក្នុងការជួយគាំទ្រកម្ពុជា៕
ដោយ៖តារា










