រដ្ឋសភាប្រកាសលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី២៦ ខែមីនា

ចែករំលែក៖

វិមានរដ្ឋសភា៖  អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កិច្ចប្រជុំបានសម្រេចកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្នុងគោលដៅពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗ រួមមាន៖

១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

២- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

៣- សេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភា។

សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print