ចាប់ខ្លួនជនសង្ស័យវាយប្លន់យកម៉ូតូម្នាក់ បន្ទាប់ពីគូកនជាប់គុកនៅព្រៃស

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងវាយប្លន់យកម៉ូតូ ដោយប្រើរូបភាពយកនារីជាធ្នាក់ដើម្បីប្លន់ យកទ្រព្យសម្បត្តិនោះត្រូវបានសមត្ថកិច្ច ចាប់ខ្លួនជនដែលប្រព្រឹត្តបានជាបន្តបន្ទាប់ រួចបញ្ជូនអ្នកទាំងនោះទៅដាក់គុកព្រៃស រួចរាល់អស់ហើយ។ ប៉ុន្តែនៅសល់គូកន ម្នាក់ដែលរត់គេចខ្លួនឥឡូវត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាននិងកសាងសំណុំរឿង ដើម្បីបញ្ចប់ករណីខាងលើនេះ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ រាម រ៉ាសីុ ភេទប្រុស អាយុ២៦ ឆ្នាំ កន្លែងស្នាក់នៅមិនពិតប្រាកដ មាន ស្រុកកំណើតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ការ ឃាត់ខ្លួនឈ្មោះរាម រ៉ាសីុ បានធ្វើឡើងនៅ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២៩១៦ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

មន្ត្រីរូបនេះបានឲ្យដឹងទៀតថា គូកន ដែលបានបញ្ជូនទៅគុកព្រៃសមុនមានទាំង ស្រីទាំងប្រុស ហើយករណីនេះនៅសេស សល់តែឈ្មោះរាម រា៉សីុ មួយប៉ុណ្ណោះ ដែលទើបចាប់ខ្លួនបានចុងក្រោយនេះ។

ជនសង្ស័យទាំងនោះភាគច្រើនគឺជ្រកនៅតាមទីតាំងស្មុគស្មាញទីកន្លែងប្រមូល ផ្តុំប្រើប្រាស់គ្រឿងញៀនកន្លែងហ្គេមបាញ់ត្រី ហើយពេលយប់គឺពួកគេបានចេញធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះដោយប្រើធ្នាក់យកនារីបញ្ឆោតរួចមានគូកនពួកគេនៅរង់ចាំវាយ និងកាប់យករបស់របរ គេចខ្លួនបាត់តែម្តង ។

ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវនេះប្រជាពលរដ្ឋបានកោតសរសើរពីស្នាដៃប៉ុន្តែពួកគាត់បានសំណូមពរម្តងហើយម្តងទៀតទៅដល់លោកអធិការនគរ បាលខណ្ឌក៏ដូចជាអភិបាលខណ្ឌឫស្សីកែវ មេត្តាពិនិត្យមើលល្បែងនៅតាមបណ្តាយ ផ្លូវរថភ្លើនេះផង ព្រោះកន្លងមកនគរបាល ខណ្ឌចុះមកចាប់បានតែមួយដង្ហើមចង្រិត ឥឡូវនេះលេងព្រោងព្រាតច្រើនលើស ដើមទៅទៀត ៕

chan-1

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print