ការដាក់​ទូកុងតឺន័រ និងលើកទង់ជាតិរបស់យោធាថៃ នៅតំបន់ថ្មដា គឺបញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិនានា

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ យោធាថៃ បានបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាស៊ីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៦ ខណៈដែលប្រមុខការទូតខ្មែរបានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិនានាទៅកាន់តំបន់នោះ។

ជាក់ស្ដែង​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ដើម្បីបង្ហាញការពិតពីទង្វើឈ្លានពានពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ និងការដំឡើងទង់ជាតិ ពីសំណាក់យោធាថៃនៅឃុំថ្មដា ដែលជាការបំពានអធិបតេយ្យភាពកម្ពុជា។

...

សូមជម្រាបជូនថា​ សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print