សមត្ថកិច្ចបង្ក្រាបទីតាំងសង្ស័យ (Online Scams)! នៅកាស៊ីណូ ជីនយូមេនតាំង ស្ថិតក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៩នាក់

ចែករំលែក៖

 

ខេត្តព្រះសីហនុ ÷លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។ 

របាយការណ៍របស់សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន៨០ខ្នង ក្នុងបុរី គុជអាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារសង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣ គ្រឿង ទូរសព្ទដៃ ៤៣៩ គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ ដើម។ 

សមត្ថកិច្ចចម្រុះបន្តថា នៅក្នុងការចុះត្រួតពិនិត្យជុំទី ៣នៅ កាស៊ីណូ ជីនយូមេនតាំង នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរស័ព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ 

...

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលេី ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print