សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! បើកបរដោយការប្រុងប្រយ័ត្ន! ខណៈរថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ÷ ស្ត្រីម្នាក់បានរងរបួសខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងនៅចំណុចភ្លើងស្តុបណតប៊្រីត។

 

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 4ទៀបភ្លឺឈានចូលថ្ងៃទី 28 ខែមីនា ឆ្នាំ2026 នៅចំណុចភ្លើងស្តុប 2004 ផ្លូវណតប៊្រីតស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតគេឃើញមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2U-9872 បើកក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ២០០៤ លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2AM -0458 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបុកគ្នាពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសតែម្តងចំណែករថយន្តរងការខូចខាតទាំងសងខាង។

...

 

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌសែនសុខដើម្បីចុះមកធ្វើការវាស់វែងនិងត្រួតពិនិត្យ ប៉ុន្តែដោយសារភាគីទាំង២ដោះស្រាយមិនត្រូវគ្នាទើបសមត្ថកិច្ចខណ្ឌបានទំនាក់ទំនងទៅផ្នែកចរាចរណ៍ក្រុងឲ្យមកយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print