ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាប្រធានក្រុមទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំក្រុមការងារ និងលោកប្រធាន អនុប្រធានយុវជនគណបក្សស្រុក សមាជិក-សមាជិកាយុវជនគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំ សហការបក្សភូមិណាអូង បានចុះសួរសុខទុក្ខក្រុមគ្រួសារលោក ណែម ប៊ុនធឿន អាយុ ៦៣ឆ្នាំ ជាអាចារ្យវត្តណាអូង ដែលកំពុងមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
សូមបញ្ជាក់ថា ៖ ក្នុងនោះដែរ លោក បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាផ្ទាល់របស់ឯកឧត្តមចំនួន ៤០០,០០០រៀល និងថវិការបស់លោក ផាន់ យុត ចំនួន ១០០,០០០រៀល លោក ធឹង ម៉េង ចំនួន ១០០,០០០រៀល និងគណៈកម្មាធិការគណបក្សឃុំអូរស្វាយ ចំនួន ១០០,០០០រៀល សរុបថវិកាជារួមចំនួន ៧០០,០០០រៀល ៕
ដោយ ៖ សិលា










