យោងតាមប្រភពជាច្រើនបានឱ្យដឹងថា ក្រុម Tottenham Hotspur ចង់បញ្ចុះបញ្ចូលលោក Roberto de Zerbi ឱ្យក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេ។
ដំណឹងនេះកើតឡើង ក្រោយ លោក Igor Tudor បានចាកចេញពីក្លឹបដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីដឹកនាំបានត្រឹមតែ 44 ថ្ងៃប៉ុណ្ណោះ ហើយនាយកប្រតិបត្តិ Vinai Venkatesham និងប្រធានផ្នែកកីឡា Johan Lange បានចាត់តាំងអ្នកជំនួសគាត់។
Tottenham បានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកបណ្ដោះអាសន្ន Tudor បន្ទាប់ពីការបរាជ័យ 3-0 កាលពីថ្ងៃអាទិត្យមុនដោយចាញ់ក្រុម Nottingham Forest ដែលជាលទ្ធផលដែលធ្វើឱ្យពួកគេឃ្លាតពីតំបន់កាត់ចោលមួយពិន្ទុ ប៉ុន្តែចង់ផ្តល់ឱ្យអ្នកចាត់ការសញ្ជាតិក្រូអាតនូវពេលវេលាមួយដើម្បីកាន់ទុក្ខមរណភាពរបស់ឪពុកគាត់កាលពីចុងសប្តាហ៍មុន។
ប្រភពជាច្រើនបានប្រាប់ BBC Sport ថាការចង្អុលបង្ហាញដំបូងគឺ De Zerbi បើកចំហរក្នុងការក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍បន្ទាប់របស់ក្លឹប ប៉ុន្តែចង់រង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីឱ្យគាត់ដឹងថាក្លឹបនៅតែស្ថិតក្នុងក្របខ័ណ្ឌ Premier Leagueទៀតឬយ៉ាងណា ៕










