ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែមីនានេះថា កាលពីថ្ងៃអាទិត្យ១១កើតខែចេត្រឆ្នាំម្សាញ់សប្ដស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៦វេលាម៉ោង០០និង ២០នាទីស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ហុំ សម្ផស្ស ភេទ ប្រុសអាយុ ១៤ ឆ្នាំស្ថិតក្នុងភូមិព្រៃក្ដួច ឃុំត្រពាំងធំខាងជើង មានករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ ១៥ឆ្នាំមួយបង្កឡើងដោយជនសង្ស័យចំនួន០២នាក់÷
១.ឈ្មោះចក់ ខ្លា ភេទប្រុសអាយុ ១៤ ឆ្នាំនៅភូមិព្រៃក្ដួចឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និង២. ឈ្មោះហុំ សម្ផស្ស ភេទប្រុសអាយុ ១៤ឆ្នាំនៅភូមិព្រៃក្ដួចឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនបង្កទាំងពីរនាក់ខាងលើ បានប្រើល្បិចលួងលោមតាមរយៈលេងឆាតជាមួយក្មេងស្រីអាយុ ១៣ ឆ្នាំនៅភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ដោយបបួលថា ទៅដើរលេងនិងហូបអី រួចក៏នាំគ្នាជិះម៉ូតូឌុបទៅដល់ផ្ទះរបស់ឈ្មោះហុំ សម្ផស្ស ហើយធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈមកលើក្មេងស្រី រហូតបានសម្រេចទាំងពីរនាក់ជាច្រើនលើក។
ក្រោយពេលទទួលបានពាក្យបណ្ដឹងពីម្ដាយកុមារីរង គ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នង ការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះចក់ខ្លា និង ឈ្មោះហុំ សម្ផស្ស ដើម្បីយកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី៕
ដោយ៖ សុរិយា










