លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង៖ យកភាពស្មោះត្រង់ជា “ដើមទុន” ចម្បងក្នុងការបម្រើប្រជាជន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីគោលការណ៍ដ៏សំខាន់ដែលលោកតែងតែប្រកាន់ភ្ជាប់ ក្នុងប្រតិបត្តិការងារក្នុងតួនាទីជាមន្រ្តីសាធារណៈបម្រើប្រជាជន។

 

លោក សរ សុពុត្រា បានបញ្ជាក់ថា ចាប់តាំងពីដើមរហូតមកដល់បច្ចុប្បន្នតាំងពីលោកនៅកាន់ជាជាមន្រ្តីមូលដ្ឋាន រហូតទទួលបានការតែងតាំងដឹកនាំរហូតមកដល់ពេលនេះ លោកប្រកាន់យកគោលការណ៍ចំនួន ៥ ក្នុងប្រតិបត្តិការងារក្នុងនោះគឺ គុណធម៌ សមត្ថភាព សុជីវធម៌ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

 

លោកថា ភាពស្មោះត្រង់ត្រូវបានចាត់ទុកថាជា “ដើមទុន” ដ៏ចម្បងក្នុងការបម្រើប្រជាជន។ លោកសង្កត់ធ្ងន់ថា ភាពស្មោះត្រង់មិនមែនគ្រាន់តែជាការនិយាយដោយមាត់ថាខ្លួនស្មោះត្រង់នោះទេ ប៉ុន្តែត្រូវស្ដែងចេញតាមរយៈទង្វើ និងឥរិយាបថជាក់ស្ដែង។ សម្រាប់លោកផ្ទាល់ ក្នុងតួនាទីជាមន្រ្តីសាធារណៈគឺត្រូវយកភាពស្មោះត្រង់ ដើម្បីបម្រើប្រជាជន។

 

បន្ថែមពីនេះការវាយតម្លៃមន្ត្រីក្រោមបង្គាប់ ក៏លោកមិនផ្អែកលើការស្ដាប់សម្ដីអ្នកដទៃដែលនិយាយប្រាប់នោះទេ។ ការវាយតម្លៃទៅលើទង្វើជាក់ស្ដែងដែលមើលឃើញនឹងភ្នែកផ្ទាល់ជាកត្តាកំណត់។

 

ក្នុងការលះបង់ និងការរួមចំណែកដល់ជាតិមាតុភូមិ លោកមានទស្សនៈផ្ទាល់ខ្លួនថា បើមិនអាចក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនោះទេ តែយ៉ាងហោចណាស់ត្រឹមបានក្លាយជា “ក្បឿងមួយសន្លឹក” ដើម្បីរួមចំណែកក្នុងការប្រក់ដំបូលមាតុភូមិ។

 

លោកមានសារសម្រាប់យុវជនមិនគួរមានសំនួរថា “តើធ្វើការសង្គមខ្ញុំបានអ្វីនោះទេ ប៉ុន្តែគួរតែសួរថា “តើខ្លួនបានធ្វើអ្វីខ្លះសម្រាប់សង្គម?”។

 

លោកថា ការដឹងគុណចំពោះប្រទេសជាតិ យុវជនកុំដាក់ក្តីរំពឹងទុកចង់បានពីប្រទេសជាតិ ពីព្រោះប្រទេសជាតិបានផ្ដល់នូវសន្តិភាព សេចក្ដីសុខ និងសុភមង្គលរួចជាស្រេចទៅហើយ។

...

 

ពលរដ្ឋគ្រប់រូបគឺជាម្ចាស់ដែលមាន “ភាគហ៊ុន” នៅក្នុងប្រទេសជាតិ។ ដូច្នេះរាល់អ្វីដែលកើតឡើងចំពោះប្រទេសជាតិ មិនថាគុណសម្បត្តិ ឬគុណវិបត្តិ គឺជាចំណែកទទួលខុសត្រូវរបស់ពលរដ្ឋគ្រប់រូប។ លោកបន្ថែម៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print