ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន កំពុងប្រឈមមុខនឹងឧបសគ្គធំៗពាក់ព័ន្ធនឹងវិបត្តិថាមពល

ចែករំលែក៖

ការចំណាយយ៉ាងធំលើបច្ចេកវិទ្យា AI ប្រហែល 635 ពាន់លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងប្រឈមមុខនឹងការធ្វើតេស្តធំមួយ ពាក់ព័ន្ធនឹងវិបត្តិថាមពល ខណៈវិបត្តិនៅតំបន់មជ្ឈិមបូព៌ា បង្កភាពមិនច្បាស់លាស់លើកំណើន និងថ្លៃថាមពល នេះបើយោងតាម S&P Global។

 

លោកស្រី Melissa Otto ប្រធានផ្នែកស្រាវជ្រាវនៅ S&P Global Visible Alpha បាននិយាយថា មុនពេលសង្គ្រាមអ៊ីរ៉ង់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Microsoft, Amazon, Alphabet និង Meta គ្រោងនឹងចំណាយប្រហែល 635 ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធ AI ផ្សេងទៀតនៅឆ្នាំ 2026 ។

 

ចំនួននេះកើនឡើងពី 383 ពាន់លានដុល្លារ នៅឆ្នាំមុន និងត្រឹមតែ 80 ពាន់លានដុល្លារ នៅឆ្នាំ 2019។

 

ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាមិនទាន់ប្រកាសកាត់បន្ថយការចំណាយក៏ដោយ ការកើនឡើងថ្លៃប្រេងអាចបង្ខំឲ្យពួកគេពិនិត្យឡើងវិញលើការចំណាយក្នុងត្រីមាសទី 1 និងទី 2 ដែលអាចបង្កឲ្យមាន “ការធ្លាក់ចុះយ៉ាងខ្លាំង” នៅទីផ្សារភាគហ៊ុន។

 

លោកស្រី Otto បានបញ្ជាក់ថា ប្រសិនបើការចំណាយ (capex) ត្រូវបានកាត់បន្ថយ ហើយថ្លៃថាមពលមិនត្រូវបានបញ្ចូលក្នុងប្រាក់ចំណេញ នោះវាអាចក្លាយជាកត្តាជំរុញឲ្យទីផ្សារធ្លាក់ចុះ។

 

ការកើនឡើងអំពី វិស័យ AI បានជួយជំរុញទីផ្សារភាគហ៊ុនពិភពលោកឲ្យឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ 2025 ប៉ុន្តែបានចាប់ផ្តើមថយចុះ បន្ទាប់ពីមានជម្លោះនេះ។

 

ទន្ទឹមនឹងនេះ ការចំណាយលើថាមពលកំពុងក្លាយជាឧបសគ្គ។ មជ្ឈមណ្ឌលទិន្នន័យត្រូវការថាមពលអគ្គិសនីយ៉ាងច្រើន ដែលធ្វើឲ្យ AI ពឹងផ្អែកលើតម្លៃថាមពល និងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ។

...

 

នៅក្នុងសន្និសីទថាមពល CERAWeek នៅទីក្រុង Houston អ្នកដឹកនាំវិស័យប្រេងបានព្រមានថា ហានិភ័យផ្គត់ផ្គង់មិនទាន់ត្រូវបានបង្ហាញពេញលេញក្នុងតម្លៃទេ ដែលអាចនាំឲ្យមានការកើនឡើងបន្ថែម និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print