ខេត្តស្ទឹងត្រែង÷កម្លាំងនគបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត សហការជាមួយអធិការដ្ឋាននគបាលស្រុកសេសាន ឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀន និងសម្ភារ:មួយចំនួនសម្រាប់សេព ដោយខុស ច្បាប់ កាលវេលាម៉ោង០២.៥៥នាទី រសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចកំពង់ទឹក ក្នុងភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្រោយប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី៣១ខែមីនា នេះថា ជនសង្ស័យខាងលើមានឈ្មោះឆឹង សិដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្នុងពេលប្រតិបត្តិការសមត្ថកិច្ច រកឃើញនិងរឹបអូសវត្ថុតាងរួម មាន: ម្សៅក្រាមពណ៍សរថ្លា សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ (ធំ១,តូច១) រួមនិងឧបករណ៍សម្រាប់សេពគ្រឿងញៀន មួយចំនួន ទូកស្មាច់ចំនួន១ម៉ាស៉ីន កាណូត ម៉ាកហ៉ីនូតា០១គ្រឿង កម្លាំង១៨សេសនៅនិងកន្លែងកើតហេតុ។
ក្នុងករណីប្រតិបត្តិការណ៍ខាងលើ ដោយមានការសម្របសម្រួលនិតិវិធីច្បាប់ ពីលោកស៉ីន សុហឹង ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តស្ទឹងត្រែង។ រហូតឈានដល់ទៅឆែកឆេ ផ្ទះជនសង្ស័យខាងលើ នៅថ្ងៃខែដដែល វេលាម៉ោង១៥.០៥នាទី រកឃើញវត្ថតាង កាំភ្លើងកែឆ្នៃបាញ់ហ្គាសចំនួនមួយដើម ឧបករណ៍ឆក់ត្រី រួមមានម៉ាស៉ីនឆក់០៤គ្រឿង,អាគុយចំនួន០១គ្រឿង កម្លាំង៤០អំពែ ម៉ូតូយ៉ាមាហាចំនួន១គ្រឿង រួមនិងវត្ថុតាងពាក់ព័ន្ធមួយ ចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសុំណុំរឿង ទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធី៕










