ក្រុមជនសង្ស័យ ៥នាក់ ជិះឡាន និងម៉ូតូដេញបុកកាប់ប្លន់យកម៉ូតូពីជនរងគ្រោះទាំងកណ្តាលអធ្រាត្រ ត្រូវចាប់បានម្នាក់

ចែករំលែក៖

ខេត្តកណ្តាល÷​ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេនិងបក្សពួក ៤នាក់ ទៀតបានធ្វើសកម្មភាពជិះរថយន្ត និងម៉ូតូដេញបុក រួចកាប់ប្លន់យកម៉ូតូ ១គ្រឿង ពីជនរងគ្រោះបានសម្រេច កាលពីថ្ងៃទី៣០ មីនា ២០២៦ វេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ នៅចំណុចមុខវត្តឧទុម្ពរ ស្ថិតក្នុងភូមិបាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ខេន លីហៀង ភេទប្រុស អាយុ ២៥ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោម រស់នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងដកហូតវត្ថុតាងមានកាំបិតកញ្ចែតគ្មានដងប្រវែង ៣៧សង់ទីម៉ែត្រ១ ស្បែក ជើងផ្ទាត់១គូប្រដាប់ប្រើប្រាស់គ្រឿងញៀន ទូរស័ព្ទដៃម៉ាកអូប៉ូ ១គ្រឿង និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-4486។ ចំណែកបក្សពួក ៤នាក់ ទៀតដែលកំពុងគេចខ្លួនរួម មានឈ្មោះ កន សុខលីន ភេទប្រុស អាយុ២៩ឆ្នាំ,កែវ ភិរម្យ ហៅ ភា ភេទប្រុស អាយុ ៣១ឆ្នាំ ឈ្មោះ ធី ជាម្ចាស់រថយន្ត និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកជនរងគ្រោះឈ្មោះ ម៉េត រឿន ភេទប្រុស, អាយុ ២៨ឆ្នាំបានបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1HM-9775។

​ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិបានទៅហូបស្រាបៀរនៅកញ្ចុះខារ៉ាអូខេមួយកន្លែង ដោយមានក្រុមជនសង្ស័យនៅក្បែរនោះដែរ។ លុះពេលជនរងគ្រោះជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែក្រុមជនសង្ស័យបានជិះរថយន្តពណ៌ស ១គ្រឿង និងម៉ូតូ ២គ្រឿង តាមពីក្រោយក្នុងស្ថានភាពបិទភ្លើង។ ពេលមកដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យបានបើករថយន្តកៀរជនរងគ្រោះ និងមិត្តភក្តិចំនួន ៤លើក បណ្ដាលឲ្យដួលម៉ូតូ រួចទាញដាវ ដែកទីប និងកាំបិតកាប់ទៅលើមិត្តភក្តិជនរងគ្រោះឈ្មោះ ឈឿន សារ៉ង បណ្តាលឲ្យរងរបួស ហើយបន្តបើករថយន្តដេញបុកម៉ូតូ ១គ្រឿង ទៀត។ ភ្លាមនោះ ជនសង្ស័យម្នាក់បានស្ទុះទៅកាច់កម៉ូតូជនរងគ្រោះជិះគេចខ្លួន ទោះបីជនរងគ្រោះព្យាយាមគប់ដុំថ្មបំបែកកញ្ចក់រថយន្តជនសង្ស័យក៏ដោយ។

...

​សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយកើតហេតុកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានសហការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print