រថយន្ត២គ្រឿងបេីកបុកគ្នាត្រង់ផ្លវបំបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក MG បានបេីកបុកគ្នាជាមួយ រថយន្តម៉ាកTOYOTA HIAC ត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរថយន្តមួយគ្រឿងបានក្រឡាប់ផ្ងាជេីង ។

 

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកTOYOTA HIAC ពាក់ផ្លាកលេខ កម្ពុជាKH.K6.03 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក MG ពាក់ផ្លាកលេខ ភ្នំពេញ2BJ-1226 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកេីតក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្ត TOYOTA HIAC ក្រឡាប់ផ្ងាជេីងរងការខួចខាតយ៉ាងដំណំ។

...

 

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print