រថយន្ត WOW NOWបេីកបុកគ្នាជាមួយរថយន្តម៉ាក GACបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត WOW NOW មួយគ្រឿងជ្រុលបុកគ្នាជាមួយរថយន្តម៉ាក GACបណ្តាលឱ្យរងការខូចខាតទាំងសងខាង។

 

 

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក WOW NOW មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-2082 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងភ្លាមនោះក៏មានរថយន្តម៉ាក GAC ពណ៌ ពាក់ផ្លាកលេខ កម្ពុជា J.V.6199 ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក៏បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងសងខាងរងការខួចខាតយ៉ាងដំណំ។

...

 

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌ ចំការមន បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print