ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមគ្នាប្រព្រឹត្តិករណីឃាតកម្មដើម្បីប្លន់យកម៉ូតូនិងទូរស័ព្ទនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នគរបាលក្រុងបាត់ដំបងសហការជាមួយនគរបាលស្រុកសង្កែបំបែកសំណុំរឿងឃាតកម្មឃាត់ខ្លួនជនសង្ស័យបីនាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៦នេះ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងដោយបានការសម្រប សម្រួលលើនីតិវិធីពីមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនិងនគរបាលស្រុកសង្កែលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងករណីឃាតកម្ម សម្លាប់ជនរងគ្រោះឈ្មោះ ប្រោញ គ្រិន ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលត្រូវបានប្រទះឃើញសពកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៦ នៅក្នុងប្រឡាយក្រុមទី ៣៦ ភូមិចំការសំរោង ២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

 

ជនសង្ស័យទាំង០៣នាក់នោះគឺ៖១-ឈ្មោះសុវណ្ណ បញ្ញា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ,២- ឈ្មោះហ៊ាង បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ និង៣-ឈ្មោះកុល ណុន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

 

តាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា ឈ្មោះសុវណ្ណ បញ្ញា បានឆ្លើយថា ខ្លួននិង ហ៊ាង បូរឹទ្ធ បានរៀបគំរោងសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិមានម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ពាក់ផ្លាកលេខបាត់ដំបង 1AZ-6458 និងទូរស័ព្ទដៃ រួចយកសពជនរងគ្រោះទៅចោលនៅប្រឡាយមួយកន្លែង។ក៏ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់រកឃើញវត្ថុតាង ដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅឡើយទេ ក្រៅតែពីម៉ូតូរបស់ជនសង័្សយចំនួន ២គ្រឿងនិងទូរស័ព្ទផង។

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសំណុំ រឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print