កីឡាករ Viktor Gyokeres បានចុះបញ្ជីសញ្ញាការអបអរគ្រាប់បាល់របស់ខ្លួនជាពាណិជ្ជសញ្ញា

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតរបស់ក្លឹប Arsenal កីឡាករ Viktor Gyokeres បានចុះបញ្ជីសញ្ញាការអបអរគ្រាប់បាល់របស់ខ្លួន ជា ពាណិជ្ជសញ្ញា (Trademark)។

 

តាមរបាយការណ៍របស់សារព័ត៌មាន Swedish Expressen បានឲ្យដឹងថា Gyokeres បានដើរតាមគំរូតារាបាល់ទាត់ល្បីៗផ្សេងទៀត ដែលបានការពារសញ្ញាអបអររបស់ខ្លួនផងដែរ។

 

ឯកសារដែលទទួលបានពីអាជ្ញាធរពាណិជ្ជសញ្ញា និងការរចនារបស់សហភាពអឺរ៉ុប បង្ហាញថា ពាក្យស្នើសុំរបស់គាត់ត្រូវបានអនុម័តនៅខែកញ្ញា។

 

ក្នុងពាក្យស្នើនេះ មានរូបភាពបង្ហាញពីសកម្មភាពអបអរគ្រាប់បាល់ ដែលគាត់យកដៃទាំងពីរកាត់គ្នា បិទមុខ ដូចជាម៉ាស់។

 

កីឡាករល្បីៗដូចជា Kylian Mbappe និង Cole Palmer ក៏ធ្លាប់បានចុះបញ្ជីសញ្ញាអបអរគ្រាប់បាល់របស់ពួកគេដូចគ្នា។

 

សម្រាប់ Cole Palmer គាត់បានបញ្ជាក់ថា ការចុះបញ្ជីនេះគឺដើម្បីគ្រប់គ្រងល្អប្រសើរឡើងលើការប្រើប្រាស់ម៉ាកផ្ទាល់ខ្លួនក្នុងផ្នែកពាណិជ្ជកម្ម។

 

ក្រុមមេធាវីរបស់គាត់បានពន្យល់ថា៖

...

“វាមិនមែនសម្រាប់ទប់ស្កាត់កីឡាករផ្សេងៗ ឬកុមារលេងបាល់ មិនឲ្យធ្វើសញ្ញាអបអរដូចគ្នាទេ ប៉ុន្តែគឺសម្រាប់ការពារសិទ្ធិពាណិជ្ជកម្មប៉ុណ្ណោះ៕”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print