បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមបណ្ឌិត ឯក ឆេងហួត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដឹកនាំកម្លាំងជំនាញ អន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោង បង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ស្ថិតក្នុងភូមិត្រពាំងលេីក និង ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់÷

១/. ឈ្មោះ ស្រ៊ុន ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់បាយ បច្ចុប្បន្នរស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ

២/. ឈ្មោះ ថេន ឌីណា (ហៅខេម) ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ

៣/. ឈ្មោះ សាន ពីន (ហៅពីន)ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ

៤/. ឈ្មោះ ពុំ សុីគា (ហៅជាងគា) ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងម៉ូតូ បច្ចុប្បន្នរស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

 

ដកហូត វត្ថុតាងរួមមាន៖

– ថ្នាំញៀនចំនួន ២កញ្ចប់

– ម៉ូតូ ០១គ្រឿង

– ទូរស័ព្ទដៃ ០២គ្រឿង ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print