ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។
វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុង ស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ លើកទី៣ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។
សូមបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ នៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានចូលរួមមកពី ៦០ស្ថាប័នផងដែរ៕
ដោយ៖តារា










