លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ និងទីផ្សារ ជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងនាំយកនូវកាដូជូនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ និងទីផ្សារ ជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ហើយក្នុងឱកាសនោះដែរ ក្រុមហ៊ុន OPPO បាននាំយកនូវកាដូជូន លោក ដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

 

ក្នុងឱកាសនេះ តំណាងក្រុមហ៊ុន OPPO លោក STEVEN ក៏បាននាំយកនូវផលិតផលស្មាតហ្វូនបត់លំដាប់កំពូលជំនាន់ថ្មីបំផុតគឺ OPPO Find N6 ដើម្បីបង្ហាញជូនដល់លោករដ្ឋមន្ត្រី ដែលនេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាដ៏ទំនើប និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន OPPO ក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឯកសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ស្មាតហ្វូនជំនាន់ថ្មីនេះ បានបង្ករភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយជួយសម្រួលកិច្ចការងារ តាមប្រព័ន្ធបច្ចេកវិទ្យា ស្របទៅតាមបរិវត្តកម្ម ឌីជីថល ដែលបានបង្កើនល្បឿន ឌីជីថល ភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលកំពុងរត់យ៉ាងលឿននៅក្នុងតំបន់ និងសកលលោក៕

...

ប្រភព ៖ (ទទក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print