លោក Guterres អំពាវនាវឱ្យបញ្ចប់ជម្លោះជាបន្ទាន់

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើសន្និសីទសារព័ត៌មានស្តីពីការអូសបន្លាយនៃការប៉ះទង្គិចរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើប្រទេសជិតខាង។

លោក Guterres បានថ្លែងថា ជម្លោះនេះត្រូវតែដោះស្រាយដោយសន្តិវិធី ហើយត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជាសមាជិកទាំងអស់។លោកកំពុងរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី ហើយក៏បានចាត់បញ្ជូនបេសកជនឱ្យទៅកាន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផងដែរ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print