ប្រទះឃើញសព ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៧ ស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង២៥នាទី លើផ្លូវជាតិលេខ៧ ចំណុចភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងអ្នកថ្មើរ ជើង និងរថយន្ដ បណ្ដាលឱ្យស្លាប់អ្នកថ្មើរជើង ០១នាក់ ។

 

តាមការត្រួតពិនិត្យលើសាកសព ដោយកម្លាំងជំនាញបច្ចេកទេស បានបញ្ជាក់ថា សាកសពនេះ :

-មានអាយុប្រហែលជាង ៧០ឆ្នាំ ភេទស្រី

-សម្បុរសណ្ដែកបាយ សក់រួញខ្លី

-ទម្ងន់ប្រហែល ៥០គ.ក្រ

-មានកម្ពស់ ១.៦០ស.ម

-ពាក់អាវសាច់ក្រណាត់ផ្កា ពណ៌ចំរុះ ដៃវែង និងស្លៀកខោសាច់យឺត ពណ៌ខ្មៅ ជើងវែង ។

 

បច្ចុប្បន្នសាកសពខាងលើនេះ ពុំទាន់អាចកំណត់អត្ដសញ្ញាណបាន និងមិនទាន់មានក្រុមគ្រួសារសាច់ញាតិទំនាក់ទំនងមកកម្លាំងជំនាញនៅឡើយ។ ដូច្នេះហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ សូមជួយផ្សព្វផ្សាយបន្ដ ដើម្បីស្វែងរកបងប្អូនសាច់ញាតិនៃសព ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

 

សូមទំនាក់ទំនងមកក្រុមការងារប្រតិកម្មរហ័ស តាម រយៈទូរស័ព្ទលេខ 069 988 833 ឬទំនាក់ទំនងទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print