ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀន ទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានចុះប្រតិបត្តិការបំបែកសំបុកករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មមួយករណី មានទាំងទទួលផលចោរកម្ម កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។

សមត្ថកិច្ចជំនាញបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង ៣០ នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចទីលានចាក់សំរាម ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់រួមមាន÷

១.ឈ្មោះ ឡេង មែន ហៅ នី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង (ជាមុខសញ្ញាជួញដូរ ទទួលផលចោរកម្ម កាន់កាប់អាវុធ និងប្រឆាំងនឹងអ្នករាជការសាធារណៈ)
២.ឈ្មោះ ធឿន ច្រឹប ហៅ តុម ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរហាសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជួញដូរសារធាតុញៀន)
៣.ឈ្មោះ គង់ សិលា ហៅ សាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរគ្មាន រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង (ប្រើប្រាស់សារធាតុញៀន)
៤.ឈ្មោះ រ៉េន ឆ្លាត ហៅ ទុយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង (ជួញដូរ និងកាន់កាប់អាវុធ)
៥.ឈ្មោះ រិទ្ធី រតនៈ ហៅ អាណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង (ជួញដូរ)និងមានដីកាចាប់ខ្លួន០២ដីកាផងដែរ។

វត្ថុតាងដកហូតរួមមាន ÷ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក (ice) ចំនួន ០៤កញ្ចប់ ទម្ងន់ ៤៨.៣២ក្រាម(ថ្លឹងទាំងសំបក) ,គ្រាប់ជំពាមកៅស៊ូមួយចំនួន , ស្នាប់ដៃចំនួន ០១ , កង់ចំនួន ០២គ្រឿង , ទូរស័ព្ទចំនួន ០២គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ គ្រឿង , ជំពាមកៅស៊ូ០១ ,ម៉ូតូ០១គ្រឿង ,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០២ ,ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ,កាំបិត ០៤ដើម ,ដាវ ០១ដើម , អាគុយ០ ២ ,ធុងបាស០១ , បំពង់សម្រាប់ជក់គ្រឿងញៀនមួយ ចំនួន ,ពូថៅ០១ដើម ,ដងសន្ទូច០៤។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្រុមជួញដូរគ្រឿង ញៀនខាងលើនេះតែងតែប្រមូលផ្តុំគ្នារង់ចាំវាយរំដោះយកបក្សពួករបស់ខ្លួនដែលធ្វើសកម្មភាពជួញដូរគ្រឿង ញៀននៅចំណុចទីតាំងបង្ក្រាបខាងលើ ដោយកន្លងមកពួកគេបានធ្វើសកម្មភាពយកជំពាមកៅស៊ូ,កាំបិត,ដំបង និងដាវ ដេញកាប់និងវាយសមត្ថកិច្ចនៅពេលដែលសមត្ថកិច្ចចុះទៅបង្ក្រាបនៅទីតាំងរបស់ពួកគេ ក្នុងនោះដែរជនសង្ស័យម្នាក់ឈ្មោះ រិទ្ធី រតន: ជាមុខសញ្ញា លួច និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មានដីកាចាប់ខ្លួន ចំនួន ០២ ដីកាផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print