លោក ត្រាំ ព្រមានថាអ៉ីរ៉ង់សល់ពេល៤៨ម៉ោងទៀត អ៊ីរ៉ង់គំរាម «បើកទ្វារឋាននរក» សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល

ចែករំលែក៖

មន្ត្រីយោធាអ៊ីរ៉ង់បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេនឹងប្រឈមមុខនឹងឋាននរក ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយសត្រូវបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។

ឧត្តមសេនីយ៍ឯក Ali Abdollahi Aliabadi មេបញ្ជាការនៃបញ្ជាការកណ្តាល Khatam al-Anbiya ដែលទទួលបន្ទុកប្រតិបត្តិការប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមាននៅថ្ងៃទី 4 ខែមេសាថា «ទ្វារឋាននរកនឹងបើក» សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នៅតែបន្តវាយប្រហារ។
អ្នកនាំពាក្យបញ្ជាការកណ្តាល Khatam al-Anbiya លោក Ebrahim Zolfaghari បាននិយាយថា«កុំភ្លេចថា ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ តំបន់ទាំងមូលនឹងក្លាយជាឋាននរកសម្រាប់អ្នក។ ការបំភាន់នៃការកម្ចាត់អ៊ីរ៉ង់បានប្រែក្លាយទៅជាវាលភក់ ហើយវានឹងលង់ទឹកអ្នក» ។
យោធាអ៉ីរ៉ង់បានទាត់ចោលឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា បានគំរាមថា នឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារបស់ប្រទេសអ៉ីរ៉ង់ ប្រសិនបើនៅតែមិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល៤៨ម៉ោងខាងមុខទេនោះ។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទរយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំពាក្យទីបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បានចេញមុខចាត់ទោល ការព្រមានរបស់លោក ត្រាំ ដោយនិយាយថា វាគឺជាសកម្មភាពដ៏អស់សង្ឃឹមមួយ។
កាលពីថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានប្រកាសថា រូបលោកសម្រេចបន្តពន្យារពេលផ្អាកវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ រហូតដល់ថ្ងៃទី៦ ខែមេសា។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា ការសម្រេចចិត្តយ៉ាងដូច្នោះ គឺតបតាមសំណើរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ហើយកាលពីពេលនោះ លោកបានបន្ថែមថា ការចរចាប្រព្រឹត្តទៅយ៉ាងប្រសើរ៕

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print