កងកម្លាំងហ៊ូធី ជាមួយអ៊ីរ៉ង់ និងហេសបូឡា វាយប្រហារអ៊ីស្រាអែល

ចែករំលែក៖

កងកម្លាំងហ៊ូធីនៅក្នុងប្រទេសយេម៉ែន បានប្រកាសកាលពីម្សិលមិញ (ថ្ងៃទី 4 ខែមេសា) ថាពួកគេបានបើកការវាយប្រហារចម្ងាយឆ្ងាយ ដោយសម្របសម្រួលជាមួយអ៊ីរ៉ង់ និងហេសបូឡា ប្រឆាំងនឹងអ៊ីស្រាអែល ដែលបង្ហាញពីការកើនឡើងនៃជម្លោះដែលកំពុងបន្តនៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាហ៊ូធី លោក Yahya Sarea បាននិយាយថា ប្រតិបត្តិការរួមគ្នានេះបានកំណត់គោលដៅអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv (អ៊ីស្រាអែល) រួមជាមួយនឹងគោលដៅយោធា និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនទៀតនៅភាគខាងត្បូងអ៊ីស្រាអែល។
“កងកម្លាំងប្រដាប់អាវុធរបស់យើង ដោយមានជំនួយពីព្រះដ៏មានមហិទ្ធិឫទ្ធិ បានធ្វើប្រតិបត្តិការយោធាលើកទីប្រាំ ដោយប្រើមីស៊ីលផ្លោងចង្កោម និងយន្តហោះគ្មានមនុស្សបើក (UAV) ជាច្រើនគ្រឿង ដោយកំណត់គោលដៅអាកាសយានដ្ឋាន Ben Gurion ក្នុងតំបន់ Jaffa នៃទីក្រុង Tel Aviv ក៏ដូចជាគោលដៅយោធាសំខាន់ៗរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប៉ាឡេស្ទីនដែលកាន់កាប់។ ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយសម្របសម្រួលជាមួយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កងទ័ពអ៊ីរ៉ង់ និងហេសបូឡានៅលីបង់។ ប្រតិបត្តិការនេះសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយជោគជ័យ”។
សេចក្តីថ្លែងការណ៍នេះបង្ហាញពីកម្រិតនៃការរួបរួមគ្នា និងការសម្របសម្រួលកាន់តែខ្លាំងឡើងរវាងក្រុមហ៊ូធីនៅយេម៉ែន និងកងកម្លាំងអ៊ីរ៉ង់ រួមជាមួយក្រុមហេសបូឡានៅលីបង់ ក្នុងជម្លោះរបស់ពួកគេជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។ អ៊ីស្រាអែលមិនទាន់បានបញ្ជាក់ពីវិសាលភាពនៃការខូចខាតពីការវាយប្រហារនេះនៅឡើយទេ៕

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print