រថយន្តស៊េរីទំនេីប២គ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសេ៊រីទំនើប២គ្រឿងប៉ះគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាងតែអ្នកបើកបរមិនរងរបួសឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលក្នុងទីក្រុងកោះពេជ្រ ចុះពីស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តសេ៊រីទំនើប១គ្រឿងម៉ាកCAR ព័ណស ពាក់ស្លាកលេខភ្នំពេញ 2CI- 9713 បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏ប៉ះគ្នាជាមួយរថយន្តសេ៊រីទំនើប១គ្រឿងទៀតជាប្រភេទរថយន្តប្រើអគ្គិសនី ពាក់ស្លាកលេខ កម្ពុជា V. RITH.8 បណ្តាលឲ្យរងការខូចខាតតែម្តង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងនិងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន ហើយបើមិនត្រូវគ្នាទេទើបសមត្ថកិច្ចយកទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលបន្តទៀត៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print