គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យម្ដាយឪពុកកូនបីនាក់បានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ÷ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យឪពុកម្ដាយនិងកូនតូចបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងបីនាក់ខណៈកំពុងបើកបរតាមបណ្ដោយផ្លូវហើយក៏ត្រូវគេសង្ស័យថាមានម៉ូតូមួយគ្រឿងទៀតបានបុកពីក្រោយហើយបើករត់គេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីទីបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវ១០០៣កែងនិផ្លូវ១៩៥៨៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានឪពុកម្ដាយនិងកូនតូចបាទជាងម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីនិចពាក់ស្លាកលេខ1GP 9848 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុគេសង្ស័យថាមានម៉ូតូ១គ្រឿងទៀតមិនចាំម៉ាកបានបើកបុកពីក្រោយបណ្តាលអោយរងរបួសទាំង៣នាក់តែម្តងហើយត្រូវបានគេជួយហៅរថយន្តសាម៊ុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។

...

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានយកសម្ភារៈរបស់របរក៏ដូចជាម៉ូតូដើម្បីយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីរង់ចាំជនរងគ្រោះមកទទួលនៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print